ភ្នំពេញ ៖ ក្រុមនិស្សិតមួយក្រុមបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជយ័ក្រោយពេលដែលក្រុមចោរមួយក្រុមបានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ជួលហើយកាច់សោរម៉ូតូពួកគាត់អស់រហូតដល់ទៅ៤គ្រឿង។ ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុងចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិព្រែកទល់សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ម៉ូតូដែលក្រុមចោរធ្វើសកម្មភាពលួចទៅបាត់នោះមានចំនួន៤គ្រឿងក្នុងនោះមានម៉ូតូប្រភេទScoopyចំនួន២គ្រឿង និងម៉ូតូHondaC125ចំនួន២គ្រឿងក្រោយពេលកើតហេតុជនរងគ្រោះប្រុសស្រីទាំង៤នាក់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជយ័ប៉ុណ្ណោះ។
ហើយប្រជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជយ័សូមណូមពរដល់អាជ្ញាធរ ជាពិសេសលោក តេងស៊ីណូ អធិការខណ្ឌមានជ័យមេត្តាជួយអោយកម្លាំងសមត្ថកិច្ចចុះល្បាតតាមមូលដ្ឋានផងព្រោះពួកគាត់រស់នៅមានការភ័យខ្លាចនូវសុខសុវត្ថភាពដោយក្រុមចោរទាំងតែងតែធ្វើសកម្មភាពលួចគាស់ផ្ទះរបស់គាត់ជាញឹកញាប់ហើយសមត្ថកិច្ចពុំសូវចាប់ជនសង្សយ័នោះទេ៕