រាជធានីភ្នំពេញ ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលាម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ដោយដកស្រង់សំដីមន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ តាមព័ត៌មានលោក លឺ ឡាយស្រេង បានធ្វើដំណើរតាមជើងហោះហើរ Bangkok Air PG 938 និងានទៅដល់ប្រទេសថៃ ហើយដែរ ។
លោក លឹ ឡាយស្រេង បានភៀសខ្លួនចេញពីប្រទេសយ៉ាងប្រញ៉ាប់ប្រញ៉ាល់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម បានប្រកាសដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្ត្រខ្មែរ ៕