រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានដកស្រង់ប្រសាសន៍សម្តេច មកបញ្ជាក់ថា «សម្តេចតេជោ គ្មានទ្រព្យសម្បត្តិណាទុកនៅក្រៅប្រទេសទេ គឺមានតែថវិកាកសាងសាលារៀន កសាងជាតិតែប៉ុណ្ណោះ ។ សម្តេចបញ្ជាក់ថា ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៍របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ»។
សម្តេច ហ៊ុន សែន បានបញ្ជាក់បន្ថែមថា គ្មានអ្វីអាចបង្វែរទិសដៅនៃការបេ្តជ្ញាការពារកម្ពុជា មិនអោយវិលត្រលប់ទៅកាន់អតីតកាល នៃសោកដនាកម្មកម្ពុជា ដែលបំផ្លាញដោយបរទេសនោះទេ។
សម្តេច ហ៊ុន សែន បានបង្ហាញជំហររឹងមាំក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាព សម្រាប់ប្រជាជាតិខ្មែរទាំងអស់ ទោះជាតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឲ្យកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទសវត្សរ៍នោះឡើយ៕