ភ្នំពេញ ៖ ជនសង្សយ័ម្នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទ័មួយគ្រឿងម៉ាក Iphone5 ពីយុវតី២នាក់ខណៈអង្គុយលើបង់លេងជាមួយមិត្តភក្តិ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
បើយោងតាមសម្តីយុវតីរងគ្រោះខាងលើបានអោយដឹងថា មុនពេលកើតហេតុរូបនាងនិងមិត្តភក្រ័ម្នាក់ទៀតបានអង្គុយចុចទូរស័ព្ទលេង ស្របពេលនោះក៏លេចមុខជនសង្សយម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកC125 សេរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1A0159បានជិះមកក្បែរនាង ហើយសួរថា មេច ហើយមកអង្គុយលេងតែ២នាក់ទេហ្អ៊ែ ហើយក៏បានឆក់ទូរស័ព្ទពីដៃនាង ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវបានសន្តិសុខ និងប្រជាពលរដ្ឋចាប់វាយបែកក្បាលប្រគល់អោយនគរបាលប៉ុស្តិ៍ទន្លេបាសាក់។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ភុន អាក់ អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅបន្ទប់ជួលភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកយុវតីរងគ្រោះខាងលើមានឈ្មោះ គុណ ណាវីអាយុ១៦ឆ្នាំស្នាក់នៅម្តំផ្សាររាត្រី។
បច្ចុប្បន្នជនសង្ស័យលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕