គ.ជ.ប ចេញផ្សាយប្រតិទិនថ្មី នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយនូវប្រតិទិនថ្មី នៃការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចលើកថ្ងៃបោះឆ្នោតពីថ្ងៃទី១៤ ខែមករា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ៕