ពលរដ្ឋខ្មែរជាង៤៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី
រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤៥៤,១១៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈការចុះឈ្មោះឆ្នោតនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមបញ្ជាក់ថា តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕