ពិរុទ្ធជនម្នាក់ត្រូវបានចាប់មកវិញ ក្រោយរត់ចេញពីពន្ធនាគារជាង៦ខែ
ខេត្តរតនគិរី ៖ សមត្ថកិច្ចបានចាប់ពិរុទ្ធជនម្នាក់ដែលលួចរត់ចេញពីពន្ធនាគារភ្នំស្វាយ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅមកវិញហើយកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ពិរុទ្ធជនរូបនេះឈ្មោះ កែវ ឆក ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកម្លាំងឃាត់ខ្លួនតាមដីកាបង្គាប់លេខ ១៥/១៧ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយចៅក្រមស៊ើបសួរ ឈុន ច័ន្ទសីហា នៃសាលាដំបូងខេត្តរតនគិរី។
បច្ចុប្បន្ននគរបាលក្រុងបានលុងបានបញ្ជូនពិរុទ្ធជនរូបនេះទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមច្បាប់៕