ផ្ទុះឡកម្ដៅនៅរោងចក្រគ័ងស៊ុនបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មនុស្សជាច្រើននាក់រងរបួស ក្នុងករណីផ្ទុះឡកម្ដៅរោងចក្រយីហោ «គ័ងស៊ីន» ផលិតសរសៃអំបោះមួយកន្លែង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។
សេចក្ដីរាយការណ៍ដដែលបន្តថា ស្ថានភាពផ្ទុះមានកម្លាំងខ្លាំងបណ្តាលឲ្យខ្ទាតទៅត្រូវរោងចក្រមួយដែលជាប់របងគ្នានោះ បណ្ដាលឲ្យបាក់ជញ្ជាំង និងបែកកញ្ចប់អស់ជាច្រើនផ្ទាំង និងត្រូវកម្មការិនីដែលកំពុងធ្វើការរងរបួសដូចគ្នាផងដែរ៕