លោក ឃួង ស្រេង ចូលរួមសូត្រមន្តក្រុងពាលីសុំសេចក្តីសុខនៅវត្តភ្នំ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីក្រោមឱវាទ ប្រារព្ធពិធី សូត្រមន្តក្រុងពាលី សុំសេចក្តីសុខ សុភមង្គល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ ។
មន្ត្រីសាលារាជធានីភ្នំពេញ បានថ្លែងថា ពិធីនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ មុនពេលពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលជាព្រះរាជពិធីបុណ្យតាមបែបប្រពៃណីដីធំ សម្រាប់ប្រទេសកម្ពុជា៕