តុលាការកំពូលបើកសវនាការដោយពុំមានលោក កឹម សុខា នៅព្រឹកស្អែក
រាជធានីភ្នំពេញ ៖ តាមព័ត៌មានតុលាការនឹងបើកសវនាការនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីជំនុំជម្រះបណ្ដឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែសវនាការនោះពុំមានវត្តមានលោក កឹម សុខា នោះទេ ។
មន្ត្រីតុលាការកំពូលមួយរូបសុំមិនបញ្ចេញឈ្មោះបានអះអាងប្រាប់អ្នកសារព័ត៌មានថា សវនាការនេះគឺជារឿងមុនអង្គសេចក្តី ពុំចាំបាច់មានវត្តមាជនត្រូវចោទ ចូលរួមសវនាការក៏បានដែរ ពោលគឺមានត្រឹមវត្តមានក្រុមមេធាវីគឺគ្រប់គ្រាន់ ព្រោះសវនាការនេះសួរដេញដោលពាក់ព័ន្ធតែអង្គច្បាប់ប៉ុណ្ណោះ ៕