ពលរដ្ឋខ្មែរជាង៤៧ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី
រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះបានជាង៤៧២,៨៧៩នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ១៣,៨៦០នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៤,៩១៥នាក់។ នេះបើការបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់។
សូមបញ្ជាក់ថា ដំណើរការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕