រាជធានីភ្នំពេញ ៖ នារសៀលម្សិលមិញសមត្ថកិច្ចបានសហការចាប់វ៉ៃខ្នោះជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីរំលោភសេពន្ថវៈ និងវាយប៉ុនប៉ងសម្លាប់ កុមារីរងគ្រោះ អាយុ៩ឆ្នាំម្នាក់ កាលពីវេលាម៉ោង១៩,៣០នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍ ទំនេ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ញ៉ នាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកកុមារីរងគ្រោះអាយុ៩ឆ្នាំ) ឈ្មោះ ស លហ ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នានៅសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនោះយើងដកហូតបានវត្ថុតាង ដែលបន្សល់នៅកន្លែងកើត ហេតុរួមមាន៖ ស្បែកជើងផ្ទាត់ជ័រពណ៌ខ្មៅ ចំនួន១គូ, ស្បែកជើងស៊ក (របស់ក្មេង) ឆ្នូតពណ៌ស លាយខ្មៅ ចំនួនមួយចំហៀង,ខោងជើងខ្លីចំនួន២, ដុំឥដ្ឋប្រឡាក់ឈាមចំនួន២ដុំ, សំបកបាវស៊ីម៉ងតិ៍ ប្រឡាក់ឈាមចំនួន១ និង សម្ភារៈមួយចំនួនទៀត ៕