ប្រកួត​បាល់ទាត់​ជម្រុះ​កម្ពុជា​ឈ្នះ​ម៉ា​កាវ​៣ ទល់ ០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2015 ក+ ក-

​ភ្នំពេញ​៖ ក្នុងការ​ប្រកួត​ជម្រុះ រវាង​កម្ពុជា នឹង​ម៉ា​កាវ កម្ពុជា​ទទួលបាន ៣ ទល់ នឹង ០ ដែល​នេះ​ជា​លទ្ធផល​ល្អ​មួយ​តែ​គ្រាប់​បាល់​ទាំង ៣​នេះ គ្រាប់​ទី​១ ទាត់​បញ្ចូល នៅ​នាទី ទី​៦៣ ដោយ​កីឡា​ករលេខ ១១ ឈ្មោះ ចាន់ វឌ្ឍនាកា គ្រាប់​ទី​២ នៅ​នាទី​៧៩ ដោយ​កីឡាករ លេខ ១១ ដដែល និង​គ្រាប់​ចុងក្រោយ តែ​ត បញ្ចូល​ទី​ដោយ​កីឡាករ លេខ ៩ ឈ្មោះ ឃួន ឡា​បូ​រ៉ាវី ដែលជា​ប្រធាន​ក្រុម​។​

​គ្រូបង្វឹក​របស់​ម៉ា​កាវ​គឺ​លោក Soseph Tam Cao San បាន​និយាយថា​ក្រុម​របស់​ចាញ់​ប្រៀប​កម្ពុជា​តាំងពី​អាកាសធាតុ​ឡើងទៅ ។ លោក​បញ្ជាក់ថា​ពេលនេះ​នៅ​ម៉ា​កាវ​សីតុណ្ហភាព ជាង​២០​អ​អ្សារ C (​ខ្នាត​សែ​ល​ហ្សី​ស​) តែ​នៅ​កម្ពុ​ជាជាង​៣០​អង្សារ​ឯ ណោះ​។​

​ការលេង​ជម្រុះ​គឺ​អនុវត្តន៍​តាម​រូបមន្ត​ជួបគ្នា ២ ដង​គឺ​ធ្វើ​ម្ចាស់ផ្ទះ​ម្ដងម្នាក់ ។ សម្រាប់​កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ម៉ា​កាវ​ដែ​កម្ពុជា​ត្រូវ​ធ្វើជា ម្ចាស់ផ្ទះ​ដំបូង​ដោយ​ត្រូវ​ប្រកួត​គ្នា​នៅ​ថ្ងៃទី ១២​មិនា ។​ដោយសារតែ​ស្ដា​ត​អូឡាំពិក​កំពុងតែ​ជួសជុល​នោះ​ស្ដា​ត​ចាស់​ត្រូវបាន ជ្រើសរើស​ធ្វើជា​កន្លែង​ជំនួប​បឋម​នៃ​ការប្រកួត​ជម្រុះ World Cup រវាង​ក្រុម​កម្ពុជា និង​ម៉ា​កាវ ។​

​ក្រុម​កម្ពុជា​បាន​ត្រៀមខ្លួន​ល្អ​ដែល​មុននេះ​បាន​លេង​ឈ្នះ​ក្រុម​ជម្រើស សឹង្ហ​បូរី ៣ ទល់ ០​។ បន្ទាប់មកទៀត​បាន​លេង​ឈ្នះ​ក្រុម Naga World ១ ទល់ ០ និង ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ២ ទល់ ១ ។ ម៉ា​កាវ​មិនមែនជា​ប្រទេស​មហាអំណាច​បាល់ទាត់​នោះទេ​។​

​ថ្ងៃទី​១៧ ខែ​មិនា កម្ពុជា​ទៅលេង​លើទឹក​ដី​ម៉ា​កាវ​វិញ​។ ប្រសិនបើ​កម្ពុជា​បានទទួល​ជ័យជំនះ​ក្នុងជំនួប​ដំបូង​លើដី របស់ខ្លួន​នោះ​កម្ពុជា​នឹង​រៀបចំ​យុទ្ធសាស្ត្រ​បានល្អ​សម្រាប់​ទៅលេង​លើទឹក ដី​របស់គេ​វិញ​មិន​ខាន​។​

​គួរ​បញ្ជាក់ថា​ចាប់ពី​ឆ្នាំ​២០០៨​មក​កម្ពុជា​ធ្លាប់​ប្រកួត​ជាមួយ​ម៉ា កាវ ៤ លើក​ហើយ​ដែល​ក្នុងនោះ ៣ លើក​ក្រុម កម្ពុជា​បានទទួល​ជ័យជំនះ និង មួយ​លើក​កម្ពុជា​ចាញ់​៕

20150312_dff