អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានដល់ របបផ្តាច់ការដ៏សាហាវឃោរឃៅ របស់កូរ៉េខាងជើងប្រឆាំងនឹងការមើលងាយសហរដ្ឋអាមេរិកប៉ុន្តែបានលើកឡើងថា មេដឹកនាំ គីម ជុងអ៊ុន នឹងមានអនាគតដ៏ល្អប្រសើរប្រសិនបើគាត់បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់គាត់។
នៅក្នុងសុន្ទរកថាមួយទៅកាន់សភាកូរ៉េខាងត្បូងដែលនេះជាលើកដំបូងសម្រាប់ប្រធានាធិបតីអាមេរិកក្នុងរយៈពេល២៤ឆ្នាំមកនេះ, លោក ត្រាំ បានហៅក្រុងព្យុងយ៉ាងថាជារបបសង្កត់សង្កិននិងជិះជាន់។
គាត់បានអំពាវនាវឲ្យពិភពលោកធ្វើសកម្មភាពដូចជាប្រទេសរុស្ស៊ីជាដើមនិងជាពិសេសគឺសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងគឺប្រទេសចិនដែលជាកន្លែងគាត់នឹងធ្វើដំណើរទៅនៅថ្ងៃពុធ។
មេដឹកនាំអាមេរិករូបនេះបានប្រកាសថា “កូរ៉េខាងជើងគឺជាប្រទេសមួយដែលគ្រប់គ្រងដូចជាសាសនាមួយ”។ នៅចំកណ្តាលនៃការគោរពផ្នែកយោធានេះគឺជាជំនឿដែលរារាំងដល់ជោគវាសនារបស់មេដឹកនាំក្នុងការគ្រប់គ្រងដូចជាអ្នកការពារឪពុកម្តាយលើឧបទ្វីបកូរ៉េ”។
ក្រុមអ្នកវិភាគបាននិយាយថា ការរិះគន់នេះអាចបង្កឲ្យមានប្រតិកម្មពីប្រទេសកូរ៉េខាងជើង។ប៉ុន្តែអ្នកតាក់តែងច្បាប់កូរ៉េខាងត្បូងបានអបអរសាទរនៅពេលដែលប្រធានាធិបតីអាមេរិករូបនេះបានប្តេជ្ញាមិនបំភិតបំភ័យនិងបានព្រមានទីក្រុងព្យុងយ៉ាងថា ខ្លួនមិនគួរសាកល្បងជាមួយដំណោះស្រាយរបស់អាមេរិកឡើយ។
កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៦របស់ខ្លួនដែលមានឥទ្ធិពលបំផុតនៅក្នុងខែកញ្ញាហើយបានបាញ់មីស៊ីលរាប់សិបគ្រាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ក្នុងនោះមានពីរគ្រាប់បានហោះលើប្រទេសជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកហើយក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនអាចដាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយលើគ្រាប់រ៉ុក្កែតដែលអាចឈានដល់ដីគោកអាមេរិក។
មុននោះ លោក ត្រាំ ត្រូវបង្ខំចិត្តលុបចោលដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់តំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េទាំងពីរដោយសារតែអាកាសធាតុមិនល្អដែលធ្វើឲ្យគាត់មានការខកចិត្តយ៉ាងខ្លាំង។ នេះបើយោងតាមការឲ្យដឹងពីសេតវិមាន។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ដែលបានហោះហើរមុនពេលចុះអ័ព្ទគឺបានរង់ចាំគាត់នៅឯប៉ុស្តិ៍យាមព្រំដែនមួយដែលមានព័ទ្ធដោយរបងអគ្គីសនី ចម្ការមីននិងរបាំងប្រឆាំងរថក្រោះ។
នៅក្នុងសុន្ទរកថារបស់គាត់, លោក ត្រាំ បានហៅ DMZ ថាជា “បន្ទាត់មួយដែលបែងចែករវាងការជិះជាន់និងសេរីភាព” នាពេលបច្ចុប្បន្ន៕