រាជធានីភ្នំពេញ ៖ នាព្រឹកព្រលឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះមានអំពើឃាតកម្មមួយបានកើតឡើងនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្ដីបានអារ-កសម្លាប់ប្រពន្ធរបស់ខ្លួនចោល រួចរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅក្នុងបន្ទប់ជួល។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា អំពើឃាតកម្មដ៏សាហាវនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ប្ដីជាអ្នកអារ-កសម្លាប់ប្រពន្ធ រួចបានទៅចងកសម្លាប់ខ្លួនតាមក្រោយ ដោយស្ថានភាពស្លាប់វិញ ប្រពន្ធដេកស្លាប់នៅក្នុងមុងស្លៀកសារ៉ុងចង់ពុង ហើយប្ដីវិញស្លាប់ទាំងអាក្រាតកាយ នៅជាប់នឹងចំរឹងបង្អួច។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដីឈ្មោះហៅថា តាខ្លី អាយុប្រហែល៤០ឆ្នាំ ហើយប្រពន្ធឈ្មោះហៅថា ចែ ស អាយុប្រហែល៤០ឆ្នាំ។
ទោះបីយ៉ាងណានៅមិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់ពីមូលហេតុច្បាប់នៅឡើយទេ ជុំវិញករណីខាងលើនេះ៕