ខេត្តសៀមរាប ៖ ក្រុមអ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC ៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ ខណៈពេលកំពុងធ្វើដំណើរទៅយកព័ត៌មានតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ។ ហេតុការណ៍នេះកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ៣៧១ ក្នុងតំបន់ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះគឺបង្កឡើយដោយខ្លួនឯងតែប៉ុណ្ណោះ ពោលគឺពេលកំពុងបើកបរស្រាប់តែរេចង្កូតប្រឡាប់ធ្លាប់ផ្លូវតែម្ដង។ ប្រភពបន្តថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្ស៣នាក់រងរបួស រួមមាន ៖ លោក ថាំង ចាន់ថារ៉ាន់ អ្នកអធិប្បាយព័ត៌មាន រងរបួសធ្ងន់, លោក ង៉ាន់ សំណាង រងរបួសធ្ងន់ និងលោក លោក ទេព ពិសិដ្ឋ អ្នកបើកបររងរបួស។
ក្រោយកើតហេតុភ្លាមៗជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕