រាជធានីភ្នំពេញ ៖ អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ជា សុវណ្ណ បានប្រាប់អ្នកសារព័ត៌មានថា ករណីឃាតកម្មអារ-កសម្លាប់ ហើយរត់ទៅចងកខ្លួនឯងតាមក្រោយនោះ ដែលជំហានដំបូងសមត្ថកិច្ចថា អ្នកទាំង២ជាប្ដីប្រពន្ធនឹងគ្នា ប៉ុន្ដែក្រោយការស្រាវជ្រាវ គឺមិនមែននោះទេ ដោយគ្រាន់តែជាស្រីកំណាន់ប៉ុណ្ណោះ ហើយមូលហេតុវិញដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ។
លោកអធិការរងបានបញ្ជាក់ថា បុរសជាជនបង្កឈ្មោះ សោម កាន់ ហៅតាខ្លី អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដុលពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងស្ដ្រីដែលជាស្រីកំណាន់នោះ ឈ្មោះហៅក្រៅថា ចែ ស អាយុប្រហែល៤០ឆ្នាំ។
សូមបញ្ជាក់ថា ករណីខាងលើនេះកើតឡើង និងបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅក្នុងបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ៕