បាញ់ប្រហារនៅរដ្ឋកាលីហ្វ័រសហរដ្ឋអាមេរិកសម្លាប់មនុស្ស៥នាក់
អាមេរិក ៖ មនុស្សយ៉ាងតិច៥នាក់បានស្លាប់រួមទាំងខ្មាន់កាំភ្លើងសង្ស័យម្នាក់ដែរក្រោយពីមានការបាញ់ប្រហារជាបន្តបន្ទាប់នៅទីតាំងមួយចំនួននៅតំបន់ជនបទមួយនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។
លោក ភីល ចនស្តន់ មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយថា ទីតាំងមួយក្នុងចំណោមទីតាំងទាំងនោះគឺមានសាលាបឋមសិក្សាមួយផងដែរ ហើយមានកូនសិស្សយ៉ាងហោចណាស់ចំនួន២នាក់បានរងនូវការបាញ់ប្រហារនេះ។
លោក ចនស្តន់ បាននិយាយថា ជនសង្ស័យដែលត្រូវបានសម្លាប់នោះ “បានជ្រើសរើសគោលដៅដោយចៃដន្យ” ហើយត្រូវបានគេរាយការណ៍ថា នៅមុនពេលធ្វើការបាញ់ប្រហារនេះគឺជនសង្ស័យបានមានជម្លោះហិង្សាក្នុងគ្រួសាររួចទៅហើយ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា ការបាញ់ប្រហារនេះក៏បានធ្វើឲ្យកូនក្មេងនិងក្មេងជំទង់យ៉ាងហោចណាស់១០នាក់រងរបួសផងដែរ៕