តុលាការ​កំពូល​ចាប់ផ្តើម​សវនាការ​លើ​បណ្តឹង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អត់​មានការ​ពន្យារពេល​នោះឡើយ​នៅវេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល​បាន​ដំណើរការ​បើកសវនាកា​រ​ជា​សាធារណៈ​លើ​បណ្តឹង រំលាយ​បក្ស​សង្គ្រោះ​ជាតិ ខណៈដែល​សវនាការ​នោះ​ស្ថិតក្រោម​វត្តមាន​ចៅក្រម​៩​រូប និង​តំណាង​មហាអយ្យការ​មួយរូប ក្រឡាបញ្ជី​មួយរូប ។ ជាមួយ​នោះ​មេធាវី​ដើមបណ្តឹង​ចំនួន​៤​រូប​ក៏បាន​ចូលរួម​ក្នុង​សវនាការ​នេះ​ផងដែរ ។​
​បើទោះជា​ក្នុង​សវនាការ​មិន​អនុញ្ញាត​ឲ្យ​មានការ​ថតរូប​ភាព និង​សំឡេង ប៉ុន្តែ​មន្ត្រី​តុលាការ​បាន​ថ្លែង​ឲ្យ​ដឹងថា ដំណើរការ​ជំនុំជម្រះ អាច​នឹង​ប្រើ​រយៈពេល​ច្រើន អាច​ពេញ​មួយថ្ងៃ ដើម្បី​ពិនិត្យ​ភស្តុតាង​ជាច្រើន​នៅក្នុង​សំណុំរឿង​។​
​ដូច្នេះ​គេ​អាច​នឹង​មើលឃើញថា មន្ត្រី​តុលាការ​កំពូល​ដែល ស្ថិតក្នុង​សវនាការ​គឺជា​អ្នកសម្រេច​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៕