រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសកាណាដា បានសម្រេចផ្តល់ជំនួយជាង១៣ម៉ឺនដុល្លារ ដើម្បីសកម្មភាពបោសសំអាតមីន និងជួយជនក្រីក្ររងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា ។
ការសម្រេចផ្តល់ជំនួយរបស់កាណាដាដល់កម្ពុជានេះ ធ្វើឡើងក្នុងរវាងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន ជាមួយលោកស្រី ALLISION STEWART តំណាងស្ថានទូតកាណាដា ប្រចាំនៅប្រទេសកម្ពុជា ។
ទេសរដ្ឋមន្ត្រីលោក លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីនបានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀត ដែលកាណាដា បានសម្រេចផ្តល់ជំនួយដល់កម្ពុជា បន្ទាប់ពីបានផ្អាករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លោកបានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រលើវិស័យបោសសម្អាតមីន និងកិច្ចសហប្រតិបត្តការល្អរវាងកម្ពុជា និងប្រទេសកាណាដា៕