ឧទ្ធរណ៍ជំនុំជម្រះរឿងក្តីលោក គឹម សុខ ដែលចោទ CPP សម្លាប់ កែម ឡី
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ សាលាឧទ្ធរណ៍បានបើកការជំនុំជម្រះរឿងក្តីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ពាក់ព័ន្ធការចោទប្រកាន់ គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក កែម ឡី ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៨០០លានរៀល ៕