វ៉ៃខ្នោះតាចាស់អាយុជាង៦០ឆ្នាំ ករណីរំលោភក្មេងស្រីជាអនីតិជន
ខេត្តព្រះវិហារ ៖ តាចាស់វ័យជាង៦០ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះ បន្ទាប់ពីតាល្មោភកាមរូបនេះបានល្បួងក្មេងស្រីជាអនិតិជន ចាប់រំលោភរហូតបានសម្រេច។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីល្ងាច ថ្ងៃទី១៥ វិច្ឆិកា កន្លងទៅ នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ ជនសង្ស័យឈ្មោះ ដួង សំភេទ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ អាយុទើប១០ឆ្នាំប៉ុណ្ណោះ ហើយជាសិស្សនិង ,ទាំង២នាក់រស់នៅភូមិឃុំខាងលើជាមួយគ្នាផងដែរ៕