ប្រាក់ឧបត្ថម្ភប្រចាំខែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ CNRP ត្រូវបង្កក
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃនេះបានស្នើទៅរតនាគារជាតិ ដើម្បីសុំបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សសង្គ្រោះជាតិ ក្រោមហេតុផលថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការ នោះបញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នៃគណបក្សនេះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៀតហើយ ៕