ក្រសួងសម្រេចលុបឈ្មោះគណបក្សសង្គ្រោះជាតិចេញពីបញ្ជីគណបក្សនយោបាយ
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសសម្រេចលុបឈ្មោះ គណបក្សសង្គ្រោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងមហាផ្ទៃ។
ការចេញសេចក្តីប្រកាសសម្រេចលុបឈ្មោះគណបក្សសង្គ្រោះជាតិចេញពីបញ្ជីឈ្មោះរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសកាត់រំលាយគណបក្សសង្គ្រោះជាតិ៕