ស្នាក់ការកណ្តាល CNRP នៅសង្កាត់ចាក់អង្រែក្រោមត្រូវបានទម្លាក់ស្លាក
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្លាកទីស្នាក់កណ្តាលរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នពេញ ត្រូវបានចុះរុះរើ ទម្លាក់ចេញហើយក្រោយតុលាការ កាត់ទោសរំលាយចោល និងការចេញសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញលិខិតមួយទៀត បង្គាប់ឲ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត ចាប់ផ្ដើមចុះអនុវត្ដសាលដីកា របស់តុលាការកំពូល ដោយទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេស ក្រោយពីគណបក្សនេះត្រូវបានតុលាការកាត់ទោសរំលាយចោល៕