ឆេះផ្ទះជួលសម្រាប់កម្មករចំណាកស្រុកនៅចិនស្លាប់មនុស្ស១៩នាក់
ប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់ចិនបានរាយការណ៍ពីថ្ងៃអាទិត្យថា គ្រោះអគ្គិភ័យមួយបានកើតឡើងនៅផ្ទះល្វែងជួលមួយចំនួននៅភាគខាងត្បូងទីក្រុងប៉េកាំងប្រទេសចិនដោយបានសម្លាប់មនុស្សចំនួន១៩នាក់ និងចំនួន៨នាក់ទៀតរងរបួស។
ទីភ្នាក់ងារព័ត៌មានស៊ីនហួបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើរយៈពេល៣ម៉ោងដើម្បីគ្រប់គ្រងអគ្គិភ័យនេះ។ លំនៅឋាននេះភាគច្រើនត្រូវបានជួលក្នុងតម្លៃថោកឲ្យកម្មករចំណាកស្រុកដែលបានប្រើកម្លាំងពលកម្មខ្លាំងតែទទួលបានប្រាក់បៀវត្សរ៍ទាបនៅក្នុងទីក្រុងប៉េកាំង។
ទោះយ៉ាងណាមកដល់ពេលនេះ គេមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះនៅឡើយទេ៕