សាលារាជធានីភ្នំពេញនឹងប្រារព្ធពិធីបង្សុកូល និងរាប់បាត្រឧទ្ទិកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះលើស្ពានកោះពេជ្រ
រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានចេញនូវសេចក្តីជូនដំណឹងមួយស្តីពីការ ប្រារពពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រនៃទីក្រុងកោះពេជ្រ ។
តាមសេចក្តីជូនដំណឹងពិធីនេះនឹងរៀបចំធ្វើនៅវេលាម៉ោង៧ និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ នៅស្តូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ៕