ឃាតករ​មុខស្រស់​ចាប់​ក្មេងប្រុស​ឃ្វាលគោ​ច្របាច់ក​ជ្រមុជ​ទឹក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2017 ក+ ក-

​ភ្នំពេញ ៖ កុមារា​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​វៃ​សម្លាប់​នៅ​វាលស្រែ​ក្បែរ​ស្រះ​ទឹក​យ៉ាង​អាណោចអាធ័ម ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​ស្ថិតនៅ​កណ្តាល​វាលស្រែ​ក្នុងភូមិ​អន្លង់​គង​ចាស់​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​
​កុមារា​ដែល​ត្រូវ​ជនសង្ស័យ​វាយ​សម្លាប់​ឈ្មោះ លន រុន ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​កំពុងតែ​ដើរ​ខ្វាលគោ​នៅ​កន្លេង​កើតហេតុ​ជ​នស​ង្ស​យ័​ត្រូវបាន​ឃាត់ខ្លួន​បាន​ភ្លាមៗ ឈ្មោះ វ៉ា រដ្ឋា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នោ​ក្នុងភូមិ​កើតហេតុ​ជា​ជនដៃដល់​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ដែល​បានសម្លាប់​ក្មេងប្រុស​ខ្វាលគោ​ជាម​នុស្ស​ដែល​ប្រ​ប្រាស់​ថ្នាំញៀន​និង​ផឹកស្រា​ស្រវឹង​ប្រហែលជា​បែក​ថ្នាំ​ទើប​មកដល់​ជួប​ចំណុចកើតហេតុ​ស្រាប់តែ​បាន​ជួប​និង​កុមារា​ខាងលើ​កំពុងតែ​ដើរ​ខ្វាលគោ​បាន​ស្ទុះ​ទៅ​ចាប់​វៃ​និង​ច្របាច់ក​ហើយ​ជ្រលក់​ទៅក្នុង​ទឹក​ទុំ​ប​ធ្វើអោយ​ក្មេងប្រុស​នោះ​ឈ្លោះ​ទឹក​ស្លាប់ ចំណែក​ជនសង្ស័យ​ភ្លាមៗ​នោះ​បំរុង​តែរ​តល​គេចខ្លួន​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ឃាត់​បាន​យកទៅ​សាកសួរ​នៅ​ប៉ុស្តិនគរបាល​ព្រៃ​ស​។​
​តាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹង​ទៀតថា​ជន​សង្ស័យ​និង​កុមា​រាជា​មនុ​ស្ស័​មិនដែល​ស្គាល់គ្នា​តែ​ជនសង្ស័យ​ជា​មនុស្ស​ដែល​ប្រើប្រាស់​ថ្នាំញៀន​ច្រើន​ទើប​ធ្វើអោយ​ជនសង្ស័យ​អាច​បែក​ទើប​ឃើញ​ក្មេង​ដើរ​ស្មានតែ​ជាស​ត្រូវ​ទើប​សម្លាប់​។​
​ប​ច្ចុន្ន​ប្ប​ជនសង្ស័យ​កំពុងតែ​សាកសួរ​នៅ​ប៉ុស្តិនគរបាល​ព្រៃ​ស​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ចាត់កា​តាម​ភូ​វ​ច្បាប់​៕