សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា កម្ពុជា គ្មានវិបត្តិនយោបាយទេ
រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានបក្សកាន់អំណាចសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា នៅកម្ពុជាគ្មានវិបត្តនយោបាយទេ ហើយក៏គ្មានអ្នកនយោ បាយដែលមានវិបត្តិ ហើយកម្ពុជាក៏គ្មានអ្នកទោសនយោបាយដែរ មានតែអ្នកនយោបាយដែល ជាប់ទោសព្រហ្មទណ្ឌ ។ សម្តេចបញ្ជាក់ថា ខណដែលគណបក្សប្រឆាំងបានអំពាវនាវឲ្យបរទេស បញ្ឈប់ទិញទំនិញពីកម្ពុជានោះ គឺជាការសម្លាប់កម្មករ កម្មការិនី មិនមែនសម្លាប់ ហ៊ុន សែន នោះទេ ៕