កម្មការិនីរោងចក្រយ័នស៊ីហ្គាមិនជិត២០នាក់ដួលសន្លប់ជាបន្ដបន្ទាប់
រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីចំនួនជិត២០នាក់មប្រើការងារនៅរោងចក្រយ័នស៊ីហ្គាមិននៅតំបន់ឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅក្នុងអគារលេខ១២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យបានដួលសន្លប់ជាបន្ដបន្ទាប់នៅវេលាម៉ោង៩ និង២៥ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកម្មករ កម្មការិនីដួលសន្លប់នេះ មកពីថ្នាំសេឡិចដែលជាងធ្វើបានភាយនៅក្នុងរោងចក្រនោះ។ ក្រោយមានហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ខណ្ឌពោធិ៍សែនជ័យ៕