អ្នកជំនួញ​អាមេរិកកាំង​ម្នាក់​នឹង​ក្លាយជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អនុប្រធាន​ក្រុមហ៊ុន GE របស់​អាមេរិកកាំង លោក ច​ន រ៉ា​យ (JonhE.Rice) ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​នឹង​ក្លាយជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមមន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​។​
​មន្ត្រី​រាជរដ្ឋាភិបាល​បាន​អះអាងថា សម្ដេច ហ៊ុន សែន នឹង​ស្នើសុំ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្ដល់​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ដល់​លោ​កច​ន​រ៉ា​យ (JonhE.Rice) អនុប្រធាន​ក្រុមហ៊ុន GE របស់​សហរដ្ឋអាមេរិក ដែល​បាននិងកំពុង វិនិយោគ​នៅ​កម្ពុជា​។​
​គម្រោង​ស្នើសុំ របស់​សម្ដេច​តេ​ជោ បែបនេះ ដោយសារតែ​សម្ដេច មើលឃើញថា លោក Jonh E. Rice មានបទពិសោធន៍​ច្រើន ក្នុង​កិច្ចការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ម្យ៉ាងទៀត​លោក នឹងត្រូវ​ចូលនិវត្តន៍ ពី​ការងារ​នៃ​ក្រុមហ៊ុន GE ផង​នោះ​។​
​លោក ច​ន រ៉ា​យ បាន​សម្តែង​នូវ​មោទនភាព ក្នុងការ​ទទួលយក​តួនាទី​នេះ ដោយ​លោក​សន្យាថា នឹង​ខិតខំ​ចូលរួម​បំរើ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​៕