ពលរដ្ឋ​អេ​ហ្ស៊ី​ប​ប្រមូលផ្ដុំ​គ្នា​នៅ​តំបន់​ហ្គា​ហ្សា​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2017 ក+ ក-

​អេ​ហ្ស៊ី​ប ៖ កាលពី​ថ្ងៃអាទិត្យ​ប្រជាពលរដ្ឋ​រាប់សិប​នាក់​បាន​ជួបជុំគ្នា​នៅក្នុង​ជំរំ​មួយ​នៅ​តំបន់​ហ្គា​ហ្សា​ដើម្បី​សម្ដែង​ការគោរព​ចំពោះ​ជនរងគ្រោះ​ដោយ​ការវាយប្រហារ​នៅ​ព្រះវិហារ​អ៊ីស្លាម​មួយ​កាលពី​ចុង​សប្ដាហ៍​មកនេះ​នៅ​តំបន់​ស៊ី​ណៃ​នៅ​ភាគ​ខាងជើង​ប្រទេស​អេ​ហ្ស៊ី​ប​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៣០៥​នាក់​។​
​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​បាន​វាយប្រហារ​នៅ​ព្រះវិហារ​អ៊ីស្លាម​មួយកន្លែង​នៅពេល​ធ្វើ​ពិធីបួងសួង​កាលពី​ថ្ងៃ​សុក្រ​ដោយ​ពួកគេ​បាន​បំផ្ទុះ​គ្រាប់បែក បាញ់កាំភ្លើង និង​គ្រាប់​រ៉ុក្កែត និង​បាន​បិទទ្វារ​មិន​ឲ្យ​ក្រុម​អ្នក​គោរពបូជា​អាច​រត់​ចេញពី​ក្នុង​ព្រះវិហារ​នោះបាន​ទៀតផង​។​
​ក្រោយពី​មានការ​វាយប្រហារ​នេះហើយ ច្រក​ឆ្លងកាត់​ព្រំដែន​រ៉ា​ហ្វា​ដែលជា​ច្រកទ្វារ​ធ្វើដំណើរ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចេញពី​តំបន់​ហ្គា​ហ្សា​នេះ​ត្រូវបាន​បិទទ្វារ​ក្រោយពី​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ធ្វើដំណើរ​ជា​បណ្ដោះអាសន្ន​។​
​សូមបញ្ជាក់ថា ប្រទេស​អេ​ហ្ស៊ី​ប​បាន​បិទ​ច្រក​រ៉ា​ហ្វា​នេះ​តាំងពី​ឆ្នាំ​២០១៣​ក្រោយពី​លោក ម៉ូ​ហា​ម៉េ​ត ម៉ូ​ស៊ី បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ីស្លាម​និយម​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ស្រប​ដែល​មន្ត្រី​អាជ្ញាធរ​កំពុងបើក​យុទ្ធនាការ​ប្រឆាំង​ក្រុម​បះបោរ​អ៊ីស្លាម​និយម​នៅ​ប្រទេស​នេះ​៕