រាជធានីភ្នំពេញ ៖ ករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ជិះរថយន្ត ទំនើបមួយគ្រឿងម៉ាក BMW ស្លាកលេខភ្នំពេញ 2AG-7898 បើកគៀរជនរងគ្រោះហើយ ហើយដកកាំភ្លើងវាយ និងបាញ់កាំភ្លើងគំរាមគេទៀត។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លវ៥៩៨ ជិតស្នងការរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាម៉ោងជាង៨យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
តាមការរៀបរាប់របស់ជនរងគ្រោះឲ្យដឹងថា មុនកើតហេតុ គឺយុវជន៣នាក់ខាងលើបានជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក តាមបណ្តោយផ្លូវ៥៩៨ ស្រាប់តែកំពុងជិះតាមផ្លូវ ក៏មានរថយន្តមួយគ្រឿង ជារបស់មន្ត្រីនគរបាលដែលជាជនបង្កខាងលើ បានជិះគៀរម៉ូតូរបស់បុរសទាំង៣ រួចបន្តដំណើរមកមុខបាត់ ។ បុរសទាំង៣នាក់បានជិះម៉ូតូ បន្តដំណើរមកមុខក៏ឃើញ រថយន្តដែលគៀរម៉ូតូរបស់ខ្លួនកំពុងឈប់ភ្លាមនោះ បុរសទាំង៣ បានឃើញមន្ត្រីនគរបាលដែលជាម្ចាស់រថយន្ត កំពុងតែឈនោមរូបគេទាំង៣បានចុះពីម៉ូតូ ដើរមករករឿងស្រាប់តែ មន្ត្រីនគរបាលដែលជាម្ចាស់រថយន្ត បានយកកាំភ្លើងវាយក្បាលបុរសម្នាក់ក្នុងចំណោមបុរសទាំង៣ បណ្តាលឲ្យ បែកក្បាលឈាមពេញមុខ បន្ទាប់ពីវាយមិនអស់ចិត្តក៏ដកកាំភ្លើង បាញ់សំឡុត១គ្រាប់ទៀត។ បន្ទាប់ពីបាញ់ហើយមន្ត្រីប៉ូលីស ដែលជាជនបង្កខាងលើព្យាយាមរត់ដែរ តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
ប្រភពព័ត៌មានបញ្ជាក់ថា មន្ត្រីនគរបាលនោះមានឈ្មោះ កេត ផារ៉ែន ថ្នាក់ជាអនុសេនីយ៍ទោ៕