នារី​ម្នាក់​ត្រូវ​ប្រុស​ស្នេហ៍​នាំទៅ​ឋាន​សួ​គ៍​នៅផ្ទះ​សំណាក់​រួច​សម្លាប់ចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវបាន​ប្រុស​ស្នេហ៍​នាំមក​ឡើង​ឋាន​សួ​គ៍ រួច​ហើយក៏​សម្លាប់ចោល​នៅក្នុង​ផ្ទះសំណាក់​យីហោ «​ពន្លឺ​ពេជ្រ​» ដោយ​ទុក​សាកសព​នៅក្នុង​បន្ទប់​។ ករណី​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​បន្ទប់​លេខ​៦៦​ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់​យី​យោ ពន្លឺ​ពេជ្រ មាន​ទីតាំង​ផ្ទះ​លេខ​៤៣B៣ ផ្លូវ​លេខ​៨៦ ភូមិ​ទី​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​មន្ត្រីនគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ មិនទាន់​ស្គាល់ អត្តសញ្ញាណ អាយុ​ប្រហែល​២៥​ឆ្នាំ ជនជាតិខ្មែរ ដេកស្លាប់​លើ​គ្រែ​ពូក​។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​អាយុ​ប្រហែល​៣៥​ឆ្នាំ (​គេចខ្លួន​)​។ នគរបាល​បញ្ជាក់ថា បើតាម​ការបំភ្លឺ​ម្ចាស់ផ្ទះ​សំណាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២១​និង​៤២​នាទី ជនសង្ស័យ អាយុ​ប្រហែល​៣៥​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ា​កវេ​វ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ដឹក​នារី​រងគ្រោះ​មក​ដេក​ផ្ទះសំណាក់​ខាងលើ​។​
​ប្រភព​បន្តថា លុះដល់​វេលា​ម៉ោង​៣​ម៉ោង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ចុះមក​ក្រោម​តែម្នាក់ឯង ជិះ​ម៉ូតូ​ចេញទៅ​បាត់ ដោយមាន​ការសង្ស័យ អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​បាន ឡើងទៅ​មើល​ក្នុង​បន្ទប់ ក៏​ឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់ ហើយ​ទើប​រាយការណ៍​ឲ្យ​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ស្រះចក​តែម្តង​៕