លោក សោម សារុន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលមរណភាព
រាជធានីភ្នំពេញ ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក សោម សារុន ត្រូវបានគេរាយការណ៍ ថា បានទទួលមរណៈភាពហើយកាលពីវេលាម៉ោង ៦,២០នាទី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ ។
សពលោក សោម សារុន បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានលេខ៣១ ផ្លូវ០៩ ក្នុង បុរីប៉េងហួត បឹងស្នោរ ។ ភរិយារបស់លោក សោម សារុន មានឈ្មោះ ហេង មុនីថង និងមានកូន២នាក់៕