មន្ត្រី​ទំនាក់ទំនង​សាធារណ​នៃ​សាលាក្តី​ខ្មែរក្រហម​ម្នាក់​ជាប់​ជា​សមាជិក គ​.​ជ​.​ប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណ​នៃ​សាលាក្តី​ខ្មែរក្រហម ត្រូវបាន​រដ្ឋសភា​អនុម័ត​ជ្រើសរើស​ជា​សមាជិក គ​.​ជ​. ខណៈដែល​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បានសម្រេច​ជ្រើសរើស​បេក្ខជន​ចំនួន​៣​រូប ដើម្បី​ជំនួស​តំណែង អនុប្រធាន​-​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៣​រូប ដែល​បាន​លាលែង​ពី​តំណែង ។​
​បេក្ខជន​៣​រូបនោះ​រួមមាន​៖ ទី​១៖ លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​អនុប្រធាន គ​.​ជ​.​ប ទី​២៖ លោក ហ៊ែ​ល សារ៉ាត់ សមាជិក​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា សមាជិក គ​.​ជ​.​ប និង​៣៖ លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណ​: នៃ​សាលាក្តី​ខ្មែរក្រហម ជា​សមាជិក គ​.​ជ​.​ប ៕