សង្ឃ​២​អង្គរង​កា​ចោទប្រកាន់​រឿង​លេងល្បែង​ស៊ីសង​ក្នុង​វត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2017 ក+ ក-

ភ្នំពេញ ៖ សង្ឃ​២​អង្គ​ត្រូវបាន​គណៈកម្មាការ​វត្ត​ស្ទឹង​មាន​ធ្វើការ​បណ្តេញ​ចេញពី​វត្ត​ក្រោយពេល​មាន​ចោទប្រកាន់​ប្រ​ព្រិ​ត្ត​ខុស​វិ​ន​យ័​សង្ឃ​លែង​ល្បែងស៊ីសង បៀ​និង​ខ្លា​ឃ្លោក​និង​ផ្តល់​ទីតាំង​ប្រមូល​ផ្តុំគ្នា​លេងល្បែង​នៅក្នុង​វត្ត​អារាម​ដែលជា​កន្លែង​ទី​សា​កា​រះ​សម្រាប់​ពុទ្ធ​សាស​និជ​ន​។​
​នៅ​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០១៧​ព្រះចៅអធិការ​វត្ត​ស្ទឹង​មាន​ជ​យ័​ព្រះនាម ផៃ ប៊ុនធឿន បាន​បើក​អង្គប្រជុំ​ដោយមាន​ការចូលរួម​ពី​មន្ទីរ​ធម្មការ​និង​សាសនា​ជាង​៥០​អង្គ​បាន​ជំរុញ​អោយ​សង្ឃ​ចំនួន​២​អង្គ​ដែល​គង់នៅ​កុដិ​លេខ​១៨​នៅក្នុង​វត្ត​ស្ទឹង​មាន​ជ​យ័​ក្នុងភូមិ​មាន​ជ​យ័​សង្កាត់​ស្ទឹង​មាន​ជ​យ័​ខណ្ឌ​មាន​ជ​យ័​អោយ​ចាក​ចេញពី​វត្ត​ដោយ​សង្ឃ​ទាំង​២​អង្គ​ខាងលើនេះ​បាន​ប្រ​ព្រិ​ត្ត​ខុស​វិ​ន​យ័ស​ង្ឃ​លេងល្បែង​ស៊ីសង​ភ្នាល់​គ្នា​ដាក់​ប​ច្ច​យ័​ដែល​ព្រះចៅអធិការ​លោក​បាន​ហៅ​ធ្វើ​កិច្ចសន្យា​ជាច្រើន​ដង​ហើយ​សង្ឃ​អង្គ​នេះ​នៅតែ​ផ្គើន​មិន​គោរព​វិ​ន​យ័ស​ង្ឃ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ផ្តល់​ទីតាំង​ក្នុង​កុដិ​លេខ​១៨​ធ្វើ​កន្លែង​ប្រមូល​ផ្តុំគ្នា​លេងល្បែង​ស៊ីសង​យ៉ាង​អាណាធិបតេយ្យ​នៅក្នុង​ទី​វត្ត​អារាម​។​
​សង្ឃ​ទាំង​២​អង្គ​មាន​ព្រះ​មាន កុយ ប៊ុន​ថេត មាន​ព្រះជន្ម​២៣ មក​បួស​រៀន​នៅ​វត្ត​ស្ទឹងមានជ័យ​នេះ​អស់​រយះពេល​២​វស្សា​។ ចំណែក​ស​ង្ឈ​មួយអង្គ​ទៀត​មាន​ព្រះនាម គង់ សារឿន មាន​ព្រះជន្ម​២៧ ដួស​រៀន​នៅក្នុង​វត្ត​អស់​រយះពេល​១០​វស្សា​ហើយ ព្រះអង្គ​បានអោយដឹងថា​នៅ​ថ្ងៃ​ដែលមាន​អ្នក​ចូលទៅ​លេង​ចាក់​ខ្លា​ខ្លោក​នៅក្នុង​កុ​ដ៍​គឺ​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ពេលនោះ​ព្រះអង្គ​មិនបាន​នៅក្នុង​កុ​ដ៍​ទេ​ដោយបាន​ចេញទៅ​បិណ្ឌបាទ​ពេល​ត្រឡប់មកវិញ​ក៏មាន​រឿង​បែ​នេះ​កើតឡើង​ពេលនោះ​ក៏មាន​កា​ប្រកែក​គ្នា​ទើប​ធ្វើអោយ​លោក​ចៅអធិកា​វត្ត​បាន​ហៅ​ស​ង្ឈ​មួយអង្គ​ដែលជា​ម្ចាស់​បន្ទប់​ទៅ​សា​សួរ​តែ​ពេលនោះ​ក៏មាន​កា​ប្រតាយប្រតប់​គ្នា​ធ្វើអោយ​ស​ង្ឈ គង់ សារឿន រងរបួស​បាក់ធ្មេញ​ថ្គាម​ហើយ​សន្លប់​និង​របួស​ជាច្រើន​កន្លែង​ទៀត​មិន​តែ​ប៉ុណ្ណឹង​ទេ​ថែមទាំង​បាន​ចាប់​យកទៅ​ចង​និង​សសរ​ក្នុង​វិហារ​ទៀត​។​
​ជុំវិញ​រឿងនេះ​ស​ង្ឈ​ដែក​រងរបួស​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិនគរបាល​ស្ទឹងមានជ័យ​ដែរ​តែ​សមត្ថកិច្ច​មិន​ទទួល​ទេ​ដោយ​ទុកអោយ​សឹក​សិន​បាន​ដោះស្រាយ​អោយ​។​
​តា​មកា​រិះគន់​ពី​ប្រជាពលរដ្ឋ​ដែក​រស់នៅ​ជុំវិញ​វត្ត​ស្ទឹងមានជ័យ​បាន​ខ្សឹបប្រាប​ល​អ្នកព័ត៌មាន​យើង​ឲ្យ​ដឹងថា​ក្នុង​វត្ត​ស្ទឹងមានជ័យ​គឺមាន​រឿងអាស្រូវ​ច្រើន​មាន​លោក​ខ្លះ​ប្រើប្រាស់​ថ្នាំញៀន​តែងតែ​បង្ករឿង​ជា​ញឹកញាប់​៕