អាជ្ញាធរហុងកុងចាប់ខ្លួនជនជាតិម៉ាឡេស៊ី៦នាក់ និងថ្នាំសន្លប់តម្លៃជាងកន្លះលានដុល្លារអាមេរិក
ហុងកុង ៖ មន្ត្រីគយរបស់ទីក្រុងហុងកុងបាននិយាយថា ពួកគេបានចាប់ខ្លួនភ្ញៀវទេសចរចំនួន៦នាក់ដែលធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីបន្ទាប់ពីបានរកឃើញថ្នាំសន្លប់ជាច្រើនកញ្ចប់ដែលមានតម្លៃរហូតដល់ទៅជាង៥០ម៉ឺនដុល្លារអាមេរិក។
ក្រុមមន្ត្រីគយបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ថ្នាំសន្លប់ជាង៨គីឡូក្រាមត្រូវបានរកឃើញលាក់ទុកនៅជុំវិញខ្លួនបុរស៤នាក់ក្នុងចំណោមពួកគេទាំង៦នាក់។ មន្ត្រីគយបានបន្ថែមថា វាគឺជាការរឹបអូសបានថ្នាំញៀនដ៏ច្រើនបំផុតដែលត្រូវបាននាំចូលមកពីប្រទេសម៉ាឡេស៊ីក្នុងរយៈពេល១០ឆ្នាំមកនេះ។
គួរបញ្ជាក់ថា បុរសជនជាតិម៉ាឡេស៊ីទាំង៦នាក់នោះមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយទេ៕