នគរបាល​ក្រុង​បាត់ដំបង​ម្នាក់​សំឡុត​យកលុយ​តាម​ផ្ទះសំណាក់​ទាំង​កម្រោល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2017 ក+ ក-

ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ម្នាក់​ឈ្មោះ សំ ផ្នែក​អន្តោប្រវេសន៍​ដើរ​សំឡុត​យកលុយ​តាម​ផ្ទះសំណាក់​ក្នុង​១​ខែ​ចាប់ពី​២​ម៉ឺន​រៀល​ឡើងទៅ ប្រសិនបើ​ឲ្យ​មិន​គ្រប់​ហែក​លុយ​ចោល​។​
​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ក្នុងនាម​ជាម​ន្ត្រី​អនុវត្តន៍​ច្បាប់​ក្នុង​ស្ថាប័នរដ្ឋ​មិនគួរ​យក​អំណាច​របស់​ខ្លួន​បំពាន​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​បើក​ផ្ទះសំណាក់​ដើម្បី​ជីវភាព​រស់រាន​ក្នុង​សេចក្តីថ្លៃថ្នូរ​ឡើយ​។​ប្រភព​បន្តថា ប្រាក់ខែ​នគរបាលជាតិ​មាន​គ្រប់គ្រាន់​ហើយ ដូច្នេះ​មន្ត្រីនគរបាល​មិនគួរ​ដើរ​សន្សំ​កាក់ល្អិត​ឬ​ធ្វើជា​ត្រីងៀត​ឈ្លៀត​ពង​តាម​ផ្ទះសំណាក់ កោស​ជប់ ឬ​ទីតាំង​បទល្មើស​ផ្សេងៗ​ឡើយ​។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​ក៏បាន​អំពាវនាវ​ដល់​លោក ប៉ាង ហៀ​ង ជា​អធិការ​គំរូ​ល្អ​គួរ​ដាស់តឿន​មន្ត្រី​របស់លោក​ផង​មិនត្រូវ​បណ្តោយ​អោយឈ្មោះ (​សំ​) ខាងលើ​ដើ​ធ្វើ​ព្យុះភ្លៀង​ចំពោះ​ប្រជាពលរដ្ឋ​បើក​អាជីវកម្ម​ស្របច្បាប់​នោះទេ​។​
​ជាមួយគ្នា​នោះ​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​គួរ​ស្រាវជ្រាវ ឬ​ណែនាំ​លោក ប៉ាង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​ដែល​កំពុង​អសមត្ថភាព​គ្រប់គ្រង​កូនចៅ​ផង​ទាន​៕