រាជធានីភ្នំពេញ ៖ ខណៈនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននិងកំពុងជួបពិភាក្សាជាមួយលោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស ចូលជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ។ តាមគម្រោងនៅក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលរវាងកម្ពុជា-បង់ក្លាដែស នៅវិមានសន្តិភាព ក៏នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ ។
យោងតាមកម្មវិធីជាក់ស្តែងនៅវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង នាពេលរសៀល ។
* ម៉ោង ០៣៖០០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្ត្រី នឹងជួបសន្ទនាជាមួយ ក្រុមធុរជនមួយចំនួននៅកម្ពុជា ក្នុងសណ្ឋាគារសូហ្វីតែល
* ម៉ោង ០៣៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
* ម៉ោង ០៤៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយត្រឡប់ទៅសណ្ឋាគារវិញ
* ម៉ោង ០៦៖៣០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្ត្រី នឹងចូលរួមពិសារអាហារពេលល្ងាច ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
សូមជម្រាបថា លោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដេស នឹងអញ្ជើញចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសបង់ក្លាដេសវិញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ តែម្តង បន្ទាប់បំពេញទស្សនកិច្ចរយះពេល២ថ្ងៃជាប់ៗគ្នានៅកម្ពុជា ៕