អតីត​ប្រធានាធិបតី​យ៉េ​មែន​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2017 ក+ ក-

​យ៉េ​មែន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា អតីត​ប្រធានាធិបតី​យ៉េ​មែន លោក Ali Abdullah Saleh បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ការវាយប្រហារ​មួយ​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ទី នៅឯ​ទីក្រុង​សា​ណា​អា ប្រទេស​យ៉េ​មែន​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​គណបក្សរ​ប​ស់លោក​។​
​ការអះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានីយ៍ទូរទស្សន៍​ក្រុម​ឧទ្ទាម​ហ៊ូ​ទី បាន​បង្ហោះ​រូបភាព​សាកសព​បុរស​ម្នាក់ ដែល​គេ​ជឿជាក់ថា ជា​អតីត​ប្រធានាធិបតី​យ៉េ​មែន​រូបនេះ ខណៈ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក៏មាន​ការ​អះអាងថា លោក Ali Abdullah Saleh បាន​ស្លាប់​ផងដែរ​។ ការស្លាប់​របស់លោក Ali Abdullah Saleh ត្រូវបាន​គេ​រំពឹងថា នឹង​បង្កឱ្យមាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ដែលមាន​អ៊ីរ៉ង់​ជា​ខ្នងបង្អែក​៕