ឃុំខ្លួនបុរសជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​​ករណី​លាង​លុយ​កង្វក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ បានសម្រេច​ឃុំខ្លួន​បុរស ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុង​កង្វក់​តាមរយះ​រូបភាព​ផ្ញើ​ប្រាក់​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា រួច​យកប្រាក់​ដដែល​នោះ​ផ្ញើ​ពី​កម្ពុជា ទៅ​អាមេរិក​វិញ​ចំនួន​៩០​ម៉ឺន​ដុល្លារ ។​
​មន្ត្រី​តុលាការ​បញ្ជាក់ថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា នេះ​ឈ្មោះ GOO DLUCKOMOBIA អាយុ​៣៥​ឆ្នាំ​។ ចំណែក​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ទៀត ដែល​កំពុង​រត់គេចខ្លួន​ឈ្មោះ BELLO និង​ប្រពន្ធ​ខ្មែរ​ឈ្មោះ គឹម ស្រី​ខួច អាយុ​២២​ឆ្នាំ ៕