សភាអនុម័តនិងទទួលស្គាល់លោក យូ ហុកគ្រី ជាបេក្ខជនកាន់តំណែអនុប្រធានទី១នៃរដ្ឋសភា
រាជធានីភ្នំពេញ ៖ អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក យូ ហុកគ្រី ត្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា ប្រកាសទទួលស្គាល់ជាបេក្ខជនអនុប្រធានទី១ នៃរដ្ឋសភា ហើយ កាលពីព្រឹកមិញ ។ ចំណែកការបោះឆ្នោតជ្រើសតាំងលោក យូរ ហុកគ្រី នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គខាងមុខ។ នេះបើតាមសេចក្តីប្រកាសលទ្ធផលរបស់រដ្ឋសភា ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ ៕