អាកាសធាតុចុះត្រជាក់ខ្លាំងនៅខេត្តចំនួន៦ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី១៤
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ សីតុណ្ហភាពនឹងធ្លាក់ចុះខ្លាំង នៅបណ្ដាខេត្តមួយចំនួន និងជាពិសេសតាមបន្ទាត់ព្រំដែន (តំបន់ជួរភ្នំដងរែក)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ខេត្តដែលត្រូវសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះខ្លាំងរួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមានឹងចុះមកនៅក្នុងរង្វង់ពី ១៦-១៨ អង្សាសេ និងបណ្ដារាជធានី-ខេត្ត ដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះមកនៅក្នុងរង្វង់ពី១៩-២១ អង្សាសេ៕