អាមេរិក​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាថ្មី​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

​អាមេរិក ៖ សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​ជាថ្មី​ម្ដងទៀត​ទៅលើ​មេដឹកនាំ​យោធា​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ក្រុមហ៊ុន​មួយចំនួនទៀត​ដែលមាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ទាំងនេះ​ដោយសារ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​នៅ​ភាគ​ខាងជើង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ ខណៈដែល​កំពុង​ពិភាក្សា​ជាមួយ​បង់​ក្លា​ដែ​ស​ពិភាក្សា​ពី​ការបញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​នោះ​។
​មន្ត្រី​ជំនាញ​បាន​និយាយថា បើសិន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ជាថ្មី​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា​មែន វា​អាចធ្វើ​ឲ្យ​ខាត​ប្រយោជន៍​និង​រារាំង​ដល់​អន្តរកាល​របស់​ប្រទេស​នេះ​ដែល​កំពុង​ងាក​ចេញពី​របប​សឹក​យោធា​ជាច្រើន​ទសវត្សរ៍​មកហើយ​ឆ្ពោះទៅរក​របប​លទ្ធិប្រជាធិបតេយ្យ​។ មន្ត្រី​ជំនាញ​លោក ហ័​រ​ស៊ី បាន​និយាយថា ទណ្ឌកម្ម​ទាំងនេះ​នឹងមិន​ទំនងជា​ប៉ះពាល់​ខ្លាំង​ទៅលើ​គោលនយោបាយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ ខណៈ​ប្រទេស​នេះ​ទើបតែ​បាន​រួច​ផុតពី​ទណ្ឌកម្ម​បាន​ប៉ុន្មាន​ឆ្នាំនេះ​ដែល​គេ​បានដាក់​ទណ្ឌកម្ម​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​៕