អាវុធហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2017 ក+ ក-

​ខេត្តក្រចេះ ៖​ កងកម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​និង​បញ្ជូន​ជនសង្ស័យ​04​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​រក្សាទុក​នៅ​សារ​សារធាតុ​ញៀន​ហើយ​វត្ថុតាង​មួយចំនួនធំ​ទៅកាន់​តុលាការ​នៅ​ព្រឹកស្អែក ថ្ងៃទី​០៩​ខែធ្នូ ឆ្នាំ​២០១៧​នេះ​។
​លោក​ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បានបញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក ថ្ងៃទី​០០៨​ខែធ្នូ​ឆ្នាំ​២០១៧​ឱ្យដឹងថា​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់​ដែលមាន​០២​ទីតាំង​បង្ក្រាប​ក្នុង​ថ្ងៃ​តែមួយ​កាលពី​ថ្ងៃទី​០៧​ខែធ្នូ ឆ្នាំ​២០១៧​។ ទីតាំង​១ នៅ​ចំណុច​សណ្ឋាគារ​រី​វឺ​ដូ​ហ្វី​ន​ស្ថិត​ក្នុងភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ល្ងាច​វេលា​ម៉ោងជាង​០៥​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០១៧​។ គឺ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ស្រី​ចំនួន​០២​នាក់​មានឈ្មោះ​១\ គង់ ម៉ានិត​ភេទ ស្រី​អាយុ​២៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្រែ​ស្តៅ​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​២\​ឈ្មោះ​រស់ ចាន់​ធី អាយុ​២៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​បារាយណ៍ ឃុំ​តា​ឡោ​ត​ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ​៣\​ឈ្មោះ ម៉ុ​ល ពុទ្ធា​រះ​អាយុ​២០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អូរ​ឬ​ស្សី​១​សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ ។ ក្នុងនោះ​រឹបអូស​បាន​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ចំនួន​០២​កញ្ចប់​តូច ធំ​និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ ។ ទីតាំង​ទី​២​ស្ថិតនៅ​ចំណុច​ភូមិក​ន្ទ្រី​ង សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​យប់​វេលា​ម៉ោងជាង​០៧​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​ម្នាក់ ។​មាន ឈ្មោះ តេង រេ​ង ភេទ​ប្រុស​រស់នៅ​ក្នុងភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​ចាប់បាន​វត្ថុ​តា​រួមមាន​ម្សៅ​ក្រាម​ពណ៍​(​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​តូច​សារធាតុ​ញៀន ទូរស័ព្ទ​១​គ្រឿង​នឹង​ប្រាក់រៀល​ចំនួន​៣៥០០៛ ។​
​លោក ផាត សុ​ភ័​ក្រ​វាសនា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ដោយមាន​ការសម្របសម្រួល​ពី​លោក ជា សុ​ភ័​ក្រ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​នៅ​ចំណុចកើតហេតុ​ខាងលើ​។​
​លោក​ឡុង យឹ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​បន្តទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​០៤​នាក់​និង​វត្ថុតាង​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹកស្អែក​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៧​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕