មនុស្ស១៤នាក់ស្លាប់ ករណីលិចទូកដឹកអ្នកធម្មយាត្រាសាសនានៅសមុទ្រអារ៉ាប់
ប៉ាគីស្ថាន ៖ មន្ត្រីប៉ូលិសប៉ាគីស្ថានម្នាក់បាននិយាយថា មនុស្សយ៉ាងតិច១៤នាក់បានបាត់បង់ជីវិត និង៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅពេលដែលទូកមួយគ្រឿងដឹកអ្នកធម្មយាត្រាសាសនាជាច្រើននាក់បានលិចនៅក្បែរកោះមួយស្ថិតក្នុងសមុទ្រអារ៉ាប់។
មន្ត្រីរូបនោះបន្តថា ទូកមួយគ្រឿងនោះបានលិចកាលពីថ្ងៃព្រហស្បតិ៍នៅក្បែរទីក្រុងថាតតា (Thatta) ដែលមានចម្ងាយប្រហែល១រយគីឡូម៉ែត្រពីភាគខាងកើតទីក្រុងការ៉ាជី (Karachi) ប្រទេសប៉ាគីស្ថាន។មន្ត្រីដដែលបញ្ជាក់ថា អ្នកធម្មយាត្រាសាសនាទាំងនោះកំពុងធ្វើដំណើរតាមទូកមួយគ្រឿងដែលដឹកមនុស្សលើសចំណុះឆ្ពោះទៅកាន់កន្លែងគោរពបូជាមួយដែលស្ថិតនៅលើកោះមួយកន្លែង ហើយភ្លាមៗនោះស្រាប់តែទូកនោះបានលិចតែម្តង៕