កម្ពុជានឹងរៀបចំខួបទី២៥ នៃការដាក់បញ្ចូលអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលប្រាសាទអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា។
សូមបញ្ជាក់ថា តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី) ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុងកិច្ចលើកទី១៦ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមរិក៕