ក្រសួងមហាផ្ទៃ​ព្រមាន​ជនខិលខូច​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​ឆបោក​រត់ការ​តែងតាំង​មុខតំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ដែល​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ បានធ្វើការ​ព្រមាន​ដល់​ជនខិលខូច ដែល​បន្លំ​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ និង​លោក រស់ សុផាន់ រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ ដើម្បី​រត់ការ​តែងតាំង​មុខតំណែង​មន្ត្រី នៅតាម​មូលដ្ឋាន ។ ក្រសួងមហាផ្ទៃ​ក៏បាន​អំពាវនាវ​ផងដែរ កុំ​ឲ្យ​ចាញ់បោក​ជនខិលខូច​ទាំងនោះ ។​
​តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា បច្ចុប្បន្ន អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ក្រសួង​មុខងារសាធារណៈ បានដាក់​ពាក្យ​ជូន​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​។ ទន្ទឹម​នោះ​ក្រសួង​ក៏បាន​ជំ​រុញឱ្យ​មន្ត្រី​នៅ​មូលដ្ឋាន​រាយការណ៍​ជាបន្ទាន់ ក្នុងករណី​ដែលមាន​ការ​ឆរ​បោក​បែបនេះ​៕