អូទ្រីស ៖ មន្ត្រីអាជ្ញាធរអូទ្រីសបាននិយាយថា មានករណីមួយបានកើតឡើងនៅរោងចក្រផលិតឧស្ម័នធម្មជាតិដ៏សំខាន់មួយនៅជិតព្រំដែនប្រទេសអូទ្រីសជាប់នឹងប្រទេសស្លូវ៉ាគីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងចំនួន១៨នាក់ទៀតបានរងរបួសកាលពីម្សិលមិញ។
ទីភ្នាក់ងារព័ត៌មានមូលដ្ឋានបានរាយការណ៍ថា មន្ត្រីពាក់ព័ន្ធបានបញ្ជូនឧទ្ធម្ភាគចក្រវេជ្ជសាស្ត្រចំនួន២គ្រឿងទៅកន្លែងកើតហេតុ។ មន្ត្រីអាជ្ញាធរបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ដោយសារមន្ត្រីអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។
សូមបញ្ជាក់ថា រោងចក្រផលិតឧស្ម័នធម្មជាតិនេះគឺជាកន្លែងបង្ហូរឧស្ម័នពីប្រទេសរុស្ស៊ី ប្រទេសន័រវែស និងប្រទេសមួយចំនួនទៀត ហើយរោងចក្រនេះក៏ជាកន្លែងដ៏សំខាន់បំផុតមួយសម្រាប់ផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបផងដែរ៕